រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែកត្នោត ចំនួន ១២គ្រួសារ សមាជិកសរុប ២៣នាក់ ស្ថិតនៅក្នុងភូមិព្រែកតាពៅ និង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងឱកាសនោះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយសារធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេសលោកក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកនាយកសាខាបានបន្តថា៖ ថ្វីត្បិតតែជំនួយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមទៅនឹងទំហំនៃរងការខាតបង់ក៏ពិតមែន តែវាក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតផងដែរ ហើយនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺៈ ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជំនួយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារនីមួយៗមាន៖ អង្ករ ២៥ គីឡូក្រាម ,មី ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកត្រី ១យួរ ,ត្រីខ ៥០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ឃីត ១កញ្ចប់ ,កៅស៊ូតង់ចំនួន ១ ផ្ទាំង និងថវិកាចំនួន ២៥ម៉ឺនរៀល។ ជាមួយគ្នានេះ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក៏បានឧបត្ថម្ភបន្ថែមជូនក្នុង១គ្រួសារនូវ៖ ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង