ខេត្តកណ្ដាល៖ ឯកឧត្ដម នូវប៉េង ច័ន្ទតារ៉ា អភិបាលរង ខេត្តកណ្ដាល និងឯកឧត្ដម វង្ស ពិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមដឹកនាំក្នុងកិច្ចប្រជុំស្តីពីការសិក្សាស្វែងយល់អំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ក្រុងអរិយក្សត្រដែលជាក្រុងទើបបង្កើតថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរអោយចង់រស់នៅជំហាន២ ដោយមានការចូលរួមពី អភិបាលក្រុងក្រុងអរិយក្សត្រ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។ សូមបញ្ចាក់ថា ការសិក្សាស្វែងយល់អំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ក្រុងអរិយក្សត្រ គឺដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍គ្រប់វិស័យ ដូចជាការកើនឡើងនៃការវិនិយោគ កំណើនប្រជាជន កំណើននៃការតាំងទីលំនៅថ្មី ផលិតកម្ម និងទេសចរណ៍ ក្នុងទីក្រុងនាពេលអនាគត់។