រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សា លើបណ្ដឹងដោះស្រាយរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា លើបណ្ដឹងដោះស្រាយរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ករណីចុះបញ្ជីជាលក្ខណៈប្រព័ន្ធលើផ្ទៃដីទំហំ ៧២១ម៉ែត្រការ៉េ ផ្ទៃដីទំហំ ៣៨៨ម៉ែត្រការ៉េ និងទំហំ ១៥៨ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រើង ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទីតាំងស្ថិតក្នុងសាលាស្រុកអង្គស្នួល ។ក្នុងដំណោះស្រាយនាពេលនេះ ធ្វើឲ្យភាគីទំនាស់ទំាងសងខាង យល់ព្រមទទួលយកដោយសាទរ និងសន្យាបញ្ឈប់គុំនំ គុំគួន ចង់ចាញ់ឈ្នះគ្នាតទៅទៀត ក្នុងនាមបងប្អូន ជាសាច់ញាតិ ជាអ្នកភូមិផងរបងជាមួយគ្នា និងខិតខំប្រកបរបររកស៊ីទទួលទាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ឱ្យបានថ្កុំថ្កើង ប្រកបដោយភាពថ្លៃថ្នូរ៕

អត្ថបទទាក់ទង