រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ចើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅសាលាខេត្តកណ្ដាល។ ថ្លែងក្នុងពីធីបិទវគ្គនេះ ឯកឧត្តម ឈួរ សុបញ្ញា បានជំរុញដល់មន្ត្រីជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលបានមកពីវគ្គបណ្ដុះបណ្ដាលនៃថ្ងៃនេះទៅបម្រើប្រជាពលរដ្ឋរបស់យើងដោយអនុវត្តតាមស្ថានភាពជាក់ស្ដែង នៅមូលដ្ឋានរបស់ខ្លួន ការងារសំខាន់គឺត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

អត្ថបទទាក់ទង