រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណតិ្តទី៣ ប្រចាំខែមិថុនា ឆ្នាំ២០២៣

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ គ.ក.ស.ក ខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណតិ្តទី៣ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត។ កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត គ.ក.ស.ក គឺដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៩។ លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត បានមានប្រសាសន៍ថា៖ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំដើម្បីងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ និងកោតសរសើរវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះគឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងវិស័យការងារសេវាសង្គមនិងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។ ជាមួយគ្នានេះលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំទាំងមូល ដែលបានចូលរួមបញ្ចេញយោបល់យ៉ាងផុលផុសក្នុងកិច្ចប្រជុំសម្រេចបានលទ្ធផលល្អ ។

អត្ថបទទាក់ទង