រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យមើលផ្លូវដែលរងការខូចខាត ស្ថិតនៅភូមិលេខ១ក និង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាណែនាំឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្វាយរលំ ចុះពិនិត្យមើលផ្លូវដែលរងការខូចខាត ស្ថិតនៅភូមិលេខ១ក និង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ជាលទ្ធលពិនិត្យឃើញថាផ្លូវដែលត្រូវធ្វើការជួសជុលជាផ្លូវបេតុងអាមេចំនួន ៤ខ្សែប្រវែងសរុប ២៤៩៩ម កម្រាស់០.១៥ម រួមមាន៖-ខ្សែទី១-ប្រវែង២៥២ម ទទឹង៦ម -ខ្សែទី២-ប្រវែង២៩៧ម ទទឹង៦ម -ខ្សែទី៣-ប្រវែង៩៥០ម ទទឹង៦ម -ខ្សែទី៤-ប្រវែង១០០០ម ទទឹង៤ម និង ដាក់លូរំដោះទឹក មុខកាត់០,៦០ម ប្រវែង១៦៦១ម វ៉ីហ្គែរ៨៤កន្លែង ដាក់លូរំដោះទឹក មុខកាត់០,៨០ម ប្រវែង៥៩៤ម វ៉ីហ្គែរ៣១កន្លែង - ដាក់លូរំដោះទឹក មុខកាត់១,២០ម ប្រវែង៦០០ម វ៉ីហ្គែរ៣១កន្លែង។

អត្ថបទទាក់ទង