ខេត្តកណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានជួបប្រជុំពិភាក្សាអំពីការរៀបចំដំឡើងអំពូលភ្លើង Smart LED ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) MinebeaMitsumi ដោយមានការចូលរួមពីមន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធផងដែរ។