ខេត្តកណ្តាល ៖នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការផ្ដល់សេវាសាធារណៈ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមអាហ្វីស LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ តាមទីសាធារណៈនិងអាគារពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅសាលប្រជុំសាលាខេត្តកណ្តាល ។