ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំកែសម្រួលសមាសភាព របស់គណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធនានា និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖គណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្ត មានតួនាទី និងភារកិច្ចដូចតទៅ៖ ត្រួតពិនិត្យ និងវាយតម្លៃរាល់ដំណើរការអនុវត្តតម្រោងហិរញ្ញប្បទាន ផ្តល់អនុសាសន៍រាល់ការផ្តួចផ្តើមគម្រោងហិរញ្ញប្បទាន រួមទាំងការកំណត់តម្លៃសេវានៅតាមបណ្ដ មូលដ្ឋានសុខាភិបាលសាធារណៈ ផ្តល់អនុសាសន៍ ឬសម្រេចសម្រាប់ការបញ្ឈប់ ឬបន្ត និង ពង្រីករាល់គម្រោងហិរញ្ញប្បទាន ពិនិត្យរាល់ការអភិវឌ្ឍន៍ នៃសកម្មភាពដែលទាក់ទង និងការគាំពារសុខភាពសង្គម ធ្វើការស្នើសុំ ឬបញ្ជាឱ្យធ្វើការស៊ើបអង្កេត និងវិភាគលើប្រធានបទដែលពាក់ព័ន្ធ ពិនិត្យឡើងវិញនូវតម្លៃ និងប្រសិទ្ឋភាពនៃគម្រោង ក្នុងទស្សនៈវិស័យពង្រីកគម្រោង កំណត់ការខ្វះចន្លោះ ក្នុងការគ្របដណ្តប់ និងភាពត្រួតគ្នានៃកម្រោងហិរញ្ញប្បទាន។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ គណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលថ្នាក់ខេត្ត ត្រូវជួបប្រជុំយ៉ាងហោចណាស់មួយដង ក្នុងមួយត្រីមាស ដើម្បីពិភាក្សាពីការអនុវត្តសេវាហិរញ្ញប្បទានសុខាភិបាល ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃហិរញ្ញប្បទានសុខាភិបាលជាទូទៅក្នុងខេត្ត។ជំរុញអោយមានការចូលរួមពីអ្នកប្រើប្រាស់សេវាសុខភាពនិងការផ្តល់សេវាប្រកបដោយគុណភាព រួមទាំងការប្រើប្រាស់សេវានៅគ្រប់ថ្នាក់ដ៏សមស្រប រួមទាំងប្រព័ន្ធបញ្ជូន ផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យពាក់ព័ន្ធ ទាំងអស់ស្តីពីការអភិវឌ្ឍន៍ និងការអនុវត្តគាំពារសុខភាពសង្គម ផ្ដល់អនុសាសន៍ដើម្បីលើកកម្ពស់ការអនុវត្តគម្រោងហិរញ្ញប្បទាន ឱ្យមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។