រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមដាំកូនឈើ ក្នុងបរិវេណតំបន់អភិវឌ្ឍន៍ទីលានទុកដាក់សំរាម

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមដាំកូនឈើ ក្នុងបរិវេណតំបន់អភិវឌ្ឍន៍ទីលានទុកដាក់សំរាម និងសំណល់រឹងចុងក្រោយកំរិតតំបន់ប្រកបដោយអនាម័យសម្រាប់រាជធានីភ្នំពេញ ស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ការដាំកូនឈើក្នុងឱកាសនោះមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុក និងកងកម្លាំងគ្រប់ប្រភេទ៕

អត្ថបទទាក់ទង