ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល មានក្តីសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ប្រកបដោយមោទនភាពចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧។