++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការកិច្ចការពារកុមារ និងស្ត្រីខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពី “ ជ័យលាភីស្ត្រីឆ្នើម” នៃកម្មវិធី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី ឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ដោយបានការអញ្ជើញចូលរួមពីបណ្ដារមន្ទីរពាក់ព័ន្ធ អង្គការជាដៃគូផងដែរ។គោលបំណងនៃកម្មវិធី៖ គឺដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងជំនាញគ្រូបង្គោលដល់សិក្ខាកាមស្ត្រីឆ្នើមក្នុងការលើកឡើងនូវ សម្លេងរបស់គាត់ និងការចូលរួមនូវសេចក្ដីសម្រេចចិត្តនានា ចូលរួមផ្លាស់ប្ដូរជាវិជ្ជាមាននៃឥរិយាបទរបស់ស្ត្រី និងបុរស ក្នុងការបង្កើនវប្បធម៌គាំទ្រនៅក្នុង វិស័យទឹកស្អាត និងអនាម័យ តាមរយៈកិច្ចពិភាក្សាសមភាពយេនឌ័រ ដើម្បីចង់ក្រងឯកសារនៃគម្រូភាព ការសិក្សា និងការអនុវត្តរបស់គម្រោង។