ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារ សន្តិសុខ សណ្តាប់ធ្នាប់ តាមដងផ្លូវ ស្តិតក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ ។