រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ ដើម្បីត្រៀមរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញ ដែលគ្រោងនឹងរៀបចំធ្វើនៅខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ ដើម្បីត្រៀមរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញ ដែលគ្រោងនឹងរៀបចំធ្វើនៅខេត្តកណ្តាល ដោយបានការជួយចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ វេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់ បន្ថយភាពក្រីក្រ គឺការកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុកលើការកសាង បណ្តាញទីផ្សារ ដើម្បីអោយប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុកដើម្បីលក់បន្ត និងឈានទៅការនាំចេញ សម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន និងធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេស។ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវធ្វើការសិក្សា និងទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនានាអោយបានល្អ ជាពិសេសមន្ទីរព័ត៌មានខេត្តកណ្ដាល ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណ:ជនឲ្យគាត់បានដឹងអំពីផលិតផលក៏ដូចជាសមិទ្ធផលក្នុងខេត្តកណ្ដាល។សូមជម្រាបជូនផងដែរថា៖ គោលបំណងនៃវេទិកា ផ្គូផ្គងរវាងអ្នកផលិតខ្មែរ និងអ្នកទិញគឺដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញនៅនឹងកន្លែង ហើយនិងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកទិញជាបណ្តាញ ប្រទាក់ក្រឡាគ្នា។• ដើម្បីអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភ័នភាព គុណភាព បរិមាណ ស្តង់ដា អនាម័យ តម្លៃ ផលិតផលតាមតម្រូវការរបស់អ្នកទិញ អោយអ្នកទិញយល់ដឹងអំពី ប្រភព និងសមត្ថភាពរបស់អ្នកផលិតក្នុងការវេច ខ្ចប់ សោភ័នភាព គុណភាព បរិមាណ ស្តង់ដា អនាម័យ ជាពិសេសតម្ល។

អត្ថបទទាក់ទង