រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងក្នុងផ្សារ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងក្នុងផ្សារ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។ក្នុងការចុះនេះ ឯកឧត្តម ណុប ដារ៉ា បានជំរុញដល់អាជ្ញាធរក្រុង-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អមានអនាម័យ ជៀសវាងការលក់ដូររំលោភលើចំណីផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពផ្សារ ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន អំពាវនាវដល់អាជីករលក់ដូរក្នុងផ្សារទាំងអស់ ត្រូវចូលរួមសហការណ៍ជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងផ្សារ ឱ្យបានល្អប្រសើរឡើងវិញ។

អត្ថបទទាក់ទង