ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និង កុមារ ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ប្រចាំខែ សីហា ឆ្នាំ២០២៣ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និង កុមារខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក គ.ក.ស.ក ខេត្តផងដែរ។ក្នុងកិច្ចប្រជុំនេះផងដែរបានអនុម័តទៅលើរបៀបវគ្គចំនួន0៤ រួមមាន៖១. ពិនិត្យ ពិភាក្សាកំណត់ហេតុកិច្ចប្រជុំប្រចាំខែកក្កដា របស់គ.ក.ស.កខេត្ត(លើកទី៤៩) អាណត្តិទី៣ ឆ្នាំ២០២៣២. ពិនិត្យ ពិភាក្សារបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៣៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់គ.ក.ស.កខេត្ត ប្រចាំខែ កញ្ញា ឆ្នាំ២០២៣