រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឧត្តមប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងាររបស់អនុគណៈកម្មាធិការវិនិយោគ

ខេត្តកណ្ដាល៖ នៅរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងាររបស់អនុគណៈកម្មាធិការវិនិយោគខេត្តចុះទៅពិនិត្យមើលទីតាំងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន២គឺ:1.ទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផ្គុំតំឡើងគ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំអេឡិចត្រូនិច និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន ប៊ីអិលសាន់តេក អេឡិចត្រូនិច ឯ ក(BLSUNTEK ELECTRONIC Co LTd) នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។2.រោងចក្រផលិតផលសម្ភារៈបន្ទាប់បន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប មួក ថង់យួរដៃ គ្រឿងសង្ហារឹម របស់ក្រុមហ៊ុនលីជាស៊ីយ៉េ ខេបូឌា (LIJIA SHIYE CAMBODIA Co Ltd) ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

អត្ថបទទាក់ទង