រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញផងដែរ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានដល់ភាគីពាក់ព័ន្ធអំពីសកម្មភាពគម្រោង ហានិភ័យផលប៉ះពាល់បរិស្ថាន និងសង្គម លើកឡើងនូវវិធានការកាត់បន្ថយ និងប្រមូលមតិយោបល់ត្រឡប់ ឬបំពេញបន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនៅតាមអនុគម្រោងដែលបានជ្រើសរើស។

អត្ថបទទាក់ទង