រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធរយៈពេល១៥ថ្ងៃ ក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ដើម្បីឲ្យ​ម្ចាស់ដីមកពិនិត្យនិងធ្វើការកែតម្រូវ

ខេត្តកណ្តាល៖លោក​ ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី បាន​អោយដឹងថា៖ ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យមាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ដែលមាន​ក្បាលដីចំនួន ៦១៦ក្បាលដី ដែលរយៈពេល​១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីទុក​ឲ្យ​ម្ចាស់​ដី​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ធ្វើការ​កែតម្រូវ នាថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២៣នៅ ក្នុង​បរិវេណ​វត្ត​ពោធិ៍អណ្តែត​។​ លោកបានបញ្ជាក់ថា៖ ក្រោយពីបិទផ្សាយរយៈពេល ១៥ថ្ងៃហើយពិនិត្យឃើញថា គោលបំណងនៃការបិទផ្សាយ ឯកសារជាសាធារណៈនៃការចុះបញ្ជីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ និងទុកឱកាស អ្នកកាន់កាប់ អ្នកពាន់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារ មិនទាន់ត្រឹមត្រូវ ហើយការតវ៉ាទុករយៈពេល ១៥ថ្ងៃ ដោយមានមន្រ្តីជំនាញរងចាំពន្យល់ ដោះស្រាយ និងទទួលបណ្ដឹង។ បន្ទាប់ពីទទួលបានទិន្នន័យក្បាលដីត្រឹមត្រូវ អស់ហើយទើបចេញវិញ្ញាបណ្ណប័ត្រសម្គាល់អចលនវត្ថុជូន ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ លោកបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជា​ពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។ ជាមួយនោះលោកក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះ បញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ។ ក្នុងឱកាសនោះលោក សុទ្ធ សាវឿន អភិបាលស្តីទី ក្រុងសំពៅពូន បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។ លោកអភិបាលក្រុងស្តីទី បានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ និងប្រជាពល​រដ្ឋត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ៕

អត្ថបទទាក់ទង