រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីសិក្សា ស្រាវជ្រាវ ទីតាំងដីរដ្ឋ

ស្រុកមុខកំពូល៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីសិក្សា ស្រាវជ្រាវ ទីតាំងដីរដ្ឋ និងដីទំនាស់ ស្ថិតនៅចំណុចត្រពាំងខ្លាញ់ ឃុំសំបួរមាស និង ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរ ដ.ន.ស.សខេត្ត លោកអភិបាល និងលោកអភិបាលរងស្រុក លោកមេឃុំ​ មេភូមិ ព្រមទាំងមន្រ្តីជំនាញខេត្ត ស្រុក។

អត្ថបទទាក់ទង