រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល

+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាលជាង ១ពាន់នាក់ នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យុវជន សហភាពសហព័ន្ធ យុវជនកម្ពុជា ទូទាំង ខេត្តកណ្តាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្កេតការណ៍លើដំណើការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ព្រមទាំងបានចូលរួមចំណែកយ៉ាងផុលផុសជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានផ្លែផ្កា និងជោគជ័យ។ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា សមាជិក សមាជិកា សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល គឺពិតបានរួបរួមធ្វើសកម្មភាពយ៉ាងសស្រាក់សម្រាំ ស្របតាមខ្លឹមសារនៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏ដូចជា សេចក្តីណែនាំនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ ទាំងឡាយឱ្យបានទាន់ពេលវេលា គឺជាសកម្មភាពដ៏ល្អប្រពៃដែលបានផ្តល់តម្លៃយ៉ាង សំខាន់ដល់មនុស្សជាតិ ជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ បានទាក់ទាញទឹកចិត្តគាំ ទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋរបនិងទទួលបានការអបអរសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលទាំងអស់ ត្រូវតែមានភាពច្បាស់លាស់ អំពីចក្ខុវិស័យ ទិសដៅ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងសម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។ការងារចំពោះមុខ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីឱ្យ ប្អូនៗត្រៀមខ្លួន បានកាន់តែប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាពេលខាងមុខ។ ជាពិសេសត្រូវចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការរាយការណ៍អំពីករណីគ្រឿងញៀន និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងយុវជនផងដែរ។

អត្ថបទទាក់ទង