ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅរដ្ឋបាលខេត្តកណ្ដាល។ជម្រាបជូនផងដែរថា៖ កិច្ចប្រជុំនេះមានគោលបំណងណែនាំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីការវាយតម្ល និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដល់គ្រប់អង្គភាពផ្តល់សេវាសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សាវាសាធារណៈក្រុង-ស្រុក ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល និងណែនាំឱ្យបំពេញភារកិច្ចស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ឋជាធរមាន។