ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានចូលរួមជាមួយគណៈកម្មាធិការអន្តរក្រសួង ស្ថាប័ន ពិនិត្យលើករណី១. សំណើសុំបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ របស់ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD. ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។២. សំណើសុំបន្ថែមមុខសញ្ញាផលិតកម្ម(ផលិតថង់ប្លាស្ទីក)លើទីតាំងដដែល របស់ក្រុមហ៊ុនSMART PACKAGING (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។