រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចូលរួមអមដំណើរសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាកសួរពីព្រះរាជសុខភាព

នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចូលរួមអមដំណើរសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាកសួរពីព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយប្រគេនសម្តេចជាអម្ចាស់ កំពុងគង់សម្រាកព្យាបាលព្រះរាជសុខភាព នៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយប្រគេនសម្តេចជាអម្ចាស់ កំពុងគង់សម្រាកព្យាបាលព្រះរាជសុខភាព សូមសម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ កិត្តិឧទ្ទេសបណ្ឌិត សូមប្រកបដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូរណ៍​ គង់​ជាម្លប់​ដ៏​ត្រជាក់ត្រជ៉ំក្នុងព្រះពុទ្ធសាសនា តរៀងទៅ។

អត្ថបទទាក់ទង