ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអមដំណើរលោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, លោក អ៉ឹម វិបុល ប្រធាននាយកដ្ឋានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារបច្ចេកទេសធនាគារពិភពលោក ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្តសម្រាប់គាំទ្រគម្រោង មន្ទីរបរិស្ថានខេត្ត អាជ្ញាធរថ្នាក់ក្រុង-ស្រុក ឃុំ សង្កាត់ ភូមិ និងតំណាងក្រុមហ៊ុន ដើម្បីចុះពិនិត្យគម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្នុងទីលានទុកដាក់សំរាមមាន ០២ទីតាំង គឺ ១.ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ, ២.ភូមិព្រៃទទឹង និងភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕