រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមនូ​សាខន​ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តប្រជុំនទី​ (វត្តក្រពេីហា)​ សង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមនូ​សាខន​ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តប្រជុំនទី​ (វត្តក្រពេីហា)​ សង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ។ ក្នុងពិធីបុណ្យនេះឯកឧត្តមនិងលោកជំទាវក៏បានស្តាប់ពិធីចម្រើនព្រះបរិត្ត និងសម្ដែង ធម៌ទេសនា របស់ព្រះសង្ឃ​តាមទំនៀមទំលាប់នៃពិធីកាន់បិណ្ឌ។ “ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។​ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្ត​តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ​ ដោយគណកម្មការវត្តឬ​ភូមិបានមូមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ​រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

អត្ថបទទាក់ទង