ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី បានអញ្ជើញជាអធិតីភាពក្នុង «ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ លើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រ ផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ និងការចែករំលែកក្ដីស្រឡាញ់ជូនដល់ចៅៗ ក្មួយៗ ក្រុមសិល្បៈសហគមន៍ឃុំឈើទាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីដូនតាខ្មែរ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល»។ “ការចែករំលែក គឺជារឿងចាំបាច់ដែលយើងទាំងអស់គ្នា ត្រូវតែធ្វើទោះបីតិចក្ដីច្រើនក្ដី ព្រោះបានបង្ហាញឲ្យឃើញពីសណ្ដានចិត្ត ការសណ្ដោសប្រោសប្រណី ជាពិសេស ត្រូវអប់រំ ហើយរួមគ្នាបង្កើតស្នាម ញញឹមឲ្យកុមារដែលជាទំពាំងស្នងឫស្សី ដើម្បី ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរន៍ភាព និងសុដុមរមនា”។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី បានមានប្រសាសន៍ផ្តាំផ្ញើដល់ចៅៗត្រូវខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ក្នុងការវឹកហាត់អោយបានលទ្ធផលល្អប្រសើរដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងសង្គមជាតិយើង៕