សាលាខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃដំណោះស្រាយការកកស្ទះឯកសារ ដោយមានការចូលរួមពីអង្គភាពច្រកចេញចូលតែមួយខេត្ត មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត។