រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល

+++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន កាលព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ជាង៥០នាក់ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ឯកឧត្តម សាន សំបូរី បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះផលសម្រេចបាន និងការងារដឹកនាំរបស់មន្ទីព័ត៌មានខេត្តកណ្ដាល ដែលមានការច្នៃប្រឌិតខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយស្ថាប័ននានា និងមន្ទីរជុំវិញខេត្ត ដែលធ្វើឱ្យបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជានិច្ចជូនក្រសួង និងរដ្ឋបាលខេត្ត។នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការលើកទឹកចិត្តនិងជំរុញដល់មតិទាំងអស់ត្រូវបន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសសត្រូវអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ចស្របទៅតាមការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ត្រូវធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប សំដៅធ្វើយ៉ាងណាឱ្យផ្សព្វផ្សាយការតែមានគុណភាព និងការពិតទៅកាន់មហាជនទូទៅបានដឹង។លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានមានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយជាស្ពានមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការពាំនាំគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធ្វើការផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំខេត្ត ការអភិវឌ្ឍខេត្ត និងសមិទ្ធផលនានារបស់ខេត្ត ឆ្លើយតបចំពោះព័ត៌មានមិនពិត ឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។លោកបន្ថែមថា មន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ដោយមន្ទីរតែងតែផ្ដល់ការពិភាក្សា និងវគ្គបំប៉ននានាដល់មន្ត្រីជំនាញ ដើម្បីបំពេញការងារឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព មាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់បទពិសោធន៏ការងារជាច្រើនផ្សេងៗទៀត សម្រាប់មន្ដ្រីក្រោមឱវាទ ពិសេសមន្ត្រីវ័យក្មេងដែរ ទើបចូលបំរើការងារ។

អត្ថបទទាក់ទង