រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ព្រះគ្រូ រ៉ូម៉ានិងឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ ក្នុងស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះគ្រូ រ៉ូម៉ានិងឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ អំណោយមនុស្សធម៌ ដែលប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ ទទួលបានរួមមាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកស៊ីអីវ ១ដប, អំបិល ១កញ្ចប់, ស្ករ ១កញ្ចប់, ប៊ីចេង ១កញ្ចប់, គុយទាវស្ងួត ១កញ្ចប់, ប្រេងឆា ១ដប, កន្សែងពានា ១, ដបទឹកក្ដៅ ១, នំព្រះខែ ៤នំ, នំអន្សម ៥ នំ។

អត្ថបទទាក់ទង