ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារលេខាធិការ នៃគណៈកម្មការរៀបចំពិធីអុំទូក ក្រុងតាខ្មៅ ដើម្បីត្រៀមរៀបចំពីធីបុណ្យ អុំទូក នៅក្រុងតាខ្មៅ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង និងមន្រ្តីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។