រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៩រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ ដែលជាវេនបិណ្ឌរបស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅវត្តមុន្នីប្រសិទ្ធវង្ស ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ «ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ។ អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ!
- 107
- ដោយ អ៊ុន ស្រីកែវ