រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានរំលឹក ដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដោយត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពបរិស្ថានអនាម័យ។ឯកឧត្ដមបានបញ្ជាក់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសត្រូវខិតខំរៀបចំសម្អាតសោភ័ណភាពទីក្រុង ឱ្យមានអនាម័យបរិស្ថានស្អាត ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីនេះ ប្រកបទៅដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនាពិធីនេះ។បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជុំវិញខេត្ត អាជ្ញាធរទាំង ១៣ក្រុង-ស្រុក ត្រូវត្រៀមរៀបចំបុណ្យកឋិនទាន របស់រដ្ឋបាលខេត្តនាពេលខាងមុខនេះផងដែរ ។គួរបញ្ជាក់ថា ឆ្នាំនេះ ខេត្តកណ្តាលបានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ជាមួយគ្នានេះ ខេត្តបានរៀបចំ ដាក់តាំងពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសមយ័ ។ អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដទៅប្រកបដោយ ភាពសប្បាយរីករាយ។

អត្ថបទទាក់ទង