ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្នើសុំអាជ្ញាប័ណ្ណសប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដី ក្នុងភូមិកំពុងពោធិ៍ ឃុំក្រាំងយ៉ូវ និងពិនិត្យការបូមខ្សាច់តាមដងទន្លេបាសាក់ ក្នុងតំបន់ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ការចុះត្រួតពិនិត្យក្នុងឱកាសនោះមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក អាជ្ញាធរឃុំជាច្រើនរូបផងដែរ៕