រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅ របស់កីឡាករ និងអនាម័យ នៃគណៈកម្មការរៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅ របស់កីឡាករ និងអនាម័យ នៃគណៈកម្មការរៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល។អនុគណៈកម្មការនេះ មានភារកិច្ច ៖ - បែងចែក និងគ្រប់គ្រងទូក កីឡាករ កីឡាការិនីទាំងអស់ តាមទីកន្លែងស្នាក់នៅដូចជា សាលាគរុកោសល្យ និងវិក្រិត្យការខេត្ត វិទ្យាល័យហ៊ុនសែនសេរីភាព និងវត្តអារាមនានាក្នុងក្រុងតាខ្មៅ-ទំនាក់ទំនងដោះស្រាយសេវាផ្សេងៗ ដូចជា ទឹក ភ្លើង បង្គន់ ថែរក្សាអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងសន្តិសុខ ជៀសវាងការបង្កជម្លោះផ្សេងៗនៅកន្លែងស្នាក់នៅ- ទំនាក់ទំនងរៀបចំបង្គន់ចល័តតាមចំនួនជាក់ស្ដែង សម្រាប់ជូនភ្ញៀវ និងសាធារណជនដែលមកចូលរួមក្នុងពិធី​ ទំនាក់ទំនង សម្រួលចរាចរណ៍ផ្លូវទឹក នៅកំពង់ផែដឹកជញ្ជូនសាធារណៈក្រុងតាខ្មៅ។ជំរាបជូនផងដែរថា៖ ឆ្នាំនេះខេត្តកណ្តាលបានរៀបចំពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រកួតសរុបមានចំនួន៧៦ទូក ក្នុងនោះទូកចែវចំនួន៥ទូក ទូកខ្នាតអន្តរជាតិចំនួន៣៦ទូក និង ទូកខ្នាតវែងចំនួន៣៥ទូក ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅនាពេលខាងមុខនេះ។ជាមួយគ្នានេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ។ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួចនិងមានកម្មវិធីប្រគុំតន្ត្រីសមយ័ កំសាន្តទៀតផង។ អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋអញ្ជេីញចូលរួមទស្សនា ឲ្យបានច្រើនកុះករតាមកាលបរិច្ឆេទខាងលើ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្ដទៅប្រកបដោយភាពសប្បាយរីករាយ៕

អត្ថបទទាក់ទង