រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមគ្រួសារ បុត្រា បុត្រី និងចៅៗ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតនៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។“ទីតាំងវត្តនេះជាអតីត ព្រះបរមរាជវាំងសារពើយុត្តិដែលជាព្រះរាជនិវេសនដ្ឋាន សម័យឧត្តុង្គ ហើយវត្តនេះ កសាងឡើងក្នុងរជ្ជកាល ព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង (គ.ស. ១៨៤០ ដល់ គ.ស. ១៨៥៩)”។«សូម​ឧទ្ទិស​កុសល​ផលបុណ្យទាំងឡាយ ជូន​ទៅញាតិការក្នុងសង្សារវដ្ដ​ទាំងអស់​ សូម​ទទួល​នូវ​ចំណែក​ផលបុណ្យស្មេីរៗគ្នា​ និងសូម​ជួបប្រទះ​នូវពុទ្ធពរ​ ទាំងឡាយ​ប្រាំប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ បដិភាណៈ​ កុំបីឃ្លៀងឃ្លៀតឡេីយ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ»៕សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ! 👏👏👏នាព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

អត្ថបទទាក់ទង