រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារដល់ឥស្សរជនជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារដល់ឥស្សរជនជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។”ក្នុងគ្រប់នីតិកាលនៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុវរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់វីរវិញ្ញូជន និងអត្ថកោវិទនៃជាតិមួយរូបប្រកបដោយទស្សនវិស័យជឿនលឿន និងគំនិតប្រាជ្ញាភិវឌ្ឍន៍គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើ គ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ និងស្របតាមការវិវឌ្ឍរីកចម្រើននៃវិទ្យាសាស្ត្រក្នុងយុគសម័យបច្ចេកវិទ្យា ឌីជីថល”។

អត្ថបទទាក់ទង