រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាល លើកទី៥ ឆ្នាំ២០២៣

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាល លើកទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល។លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះកណ្ដាលបានអោយដឹងថា៖ មហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៥ ឆ្នាំ២០២៣ ប្រារព្ធធ្វើមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ពេលនេះក្នុងគោលបំណងលើកស្ទួយសិល្បៈ វប្បធម៌ជាតិ ការចែករំលែកចំណេះ និងជំនាញសិល្បះ រវាងក្រុមសិល្បៈនីមួយៗ ដែលជាទូទៅ មានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀត អាស្រ័យលើជីវភាព ស្ថានភាព និងទំនៀមទម្លាប់ប្រពៃណី នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ។ បន្ថែមលើនេះ ពិធីមហោស្រពនេះ ក៏ដើម្បីវាយតម្លៃចំណុចវិជ្ជមាន និងអវិជ្ជមាន របស់ក្រុមសិល្បៈ អំពីគុណភាព សមត្ថភាព និងការរក្សាបាននូវសីលធម៌ ប្រពៃណីដ៏ខ្ពង់ខ្ពស់ ថ្លៃថ្នូររបស់ជាតិ ជៀសវាងការជ្រៀតចូលនៃវប្បធម៌បរទេស ជះឥទ្ធិពលដល់វប្បធម៏ជាតិ ។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមូលធនមនុស្ស ក្នុងនោះក៏បានសម្រេចឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ដូនតា ដល់យុវជនចន្លោះពី ២ទៅ៤% ក្នុងចំណោមយុវជនសរុបចំនួន ១លាន ៥សែននាក់ ដែលសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រនេះ ជាភស្តុតាងនៃការយកចិត្តទុកដាក់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលមិនត្រឹមតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអ្នកសិល្បៈវប្បធម៌ប៉ុណ្ណោះនោះទេ តែក៏ជាការត្រៀមពង្រឹងមូលដ្ឋាននៃអត្តសញ្ញាណជាតិជាយូរអង្វែង សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីពង្រីកកិត្យានុភាពកម្ពុជាលើឆាកអន្តរ ជាតិ ហើយជាការផ្តល់ឱកាសមាសដ៏មានតម្លៃបំផុត សម្រាប់អ្នកបម្រើក្នុងវិស័យសិល្បៈ ព្រមទាំងប្រជាជន កម្ពុជាគ្រប់ៗរូបពិសេសយុវជន ដើម្បីចូលរួមអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដែលជាការធានាបាននូវការបន្តវេនមួយប្រកបដោយចីរភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត ។លោកជំទាវអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតី សហការ និងទទួលខុសត្រូវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការបំពេញភារកិច្ចការងាររយៈពេល កន្លងមកនេះ ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយតម្លៃអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយ តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងការច្នៃប្រឌិតបង្កើតស្នាដៃថ្មី ដើម្បីបន្តឆ្ពោះទៅឱ្យដល់គោលដៅតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” ។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវមានការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធបន្តកិច្ចការពារបុរាណដ្ឋានសំណង់បេតិកភណ្ឌវត្ថុបុរាណ ស្ថានីយ បុរាណ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ ឱ្យកាន់តែសកម្មថែម ទៀត និងត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើក ស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានភាពច្នៃប្រឌិត ដោយយកចិត្ត ទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដារសកល ដើម្បី បង្កើនផលិតភាព និងសក្តានុពលក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ ។

អត្ថបទទាក់ទង