ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារគណនេយ្យភាពសង្គមខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្ត។ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តមានប្រសាសន៍ថា៖ កិច្ចប្រជុំបូកសរុបសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ពេលនេះមានគោលបំណងដើម្បីត្រួតពិនិត្យ និងពិភាក្សាពីវឌ្ឍនភាព លើ ការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងភូមិសាស្ត្ររបស់ខេត្ត ជាពេលសេស គឺនៅថ្នាក់ក្រុងស្រុក និង ថ្នាក់ឃុំសង្កាត់ ថាតើបានជួបនូវភាពងាយស្រួល ឬមានផលវិបាកអ្វីខ្លះ ដើម្បីពិភាក្សារួមគ្នាដោះស្រាយ ឱ្យការងាររបស់យើងអនុវត្តទៅកាន់តែមានភាពរលូនជាមុន។ចំពោះការអនុវត្តគម្រោង និងការប្រើប្រាស់នូវកញ្ចប់ថវិកាវិញ គឺមានការគាំទ្រគ្រប់អង្គភាពទាំងអស់ ពោលគឺមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ឯកឧត្តមអភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តបានបន្តទៀតថា៖ ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់(ដែលជាតួអង្គស្ថាប័នរដ្ឋ) និងផ្នែកតម្រូវការ(ដែលជាតួអង្គ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ) នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានការគាំទ្របច្ចេកទេសពីអង្គការដៃគូមួយចំនួនផងដែរ រួមមាន៖ អង្គការទស្សនពិភពលោកអន្តរជាតិ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ អង្គការសុវណ្ណភូមិ អង្គការវិទ្យាស្ថានតស៊ូ មតិនិងគោលនយោបាយ និងអង្គការសុខភាពគ្រួសារអន្តរជាតិ។ហើយគម្រោង I-SAF នេះ ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា មានយន្តការដឹកនាំ និងការសម្របសម្រួលដាក់ឱ្យអនុវត្តពី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ដែលមានក្រសួង ស្ថាប័ននានា របស់រដ្ឋ ជាសមាជិកផងដែរ។តាមរបាយការណ៍លទ្ធផលសម្រេចបានអានដោយក្រុមការងារទីចិត្តការផែនការវិនិយោគសាលាខេត្តរួមមាន៖1. ក្រុងស្រុកទាំង១៣ បានបង្កើតឱ្យមានសេចក្តីសម្រេច ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ ក្រុងស្រុក បាន១០០% ។2. អង្គការដៃគូ បានសហការជាមួយឃុំ-សង្កាត់ ដើម្បីជ្រើសរើស អ្នកសម្របសម្រួលគណនេយ្យ ភាពសហគមន៍(CAFs)បច្ចុប្បន្នមានសរុបចំនួន៤៩៥នាក់ គឺ១២៧ឃុំសង្កាត់។3. បានផ្តល់ជូននូវ ផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I.4.C) ដល់អង្គភាពផ្តល់សេវាទាំង បី នៅថ្នាក់ឃុំសង្កាត់ មានរដ្ឋបាលឃុំសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។