កម្លាំងសមត្ថកិច្ចចំរុះ ក្នុងនោះក៏មានទាំងកងកម្លាំងលើផ្លូវទឹកផងដែរ កំពុងចូលរួមថែរក្សា និងការពារបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមកីឡាករប្រណាំងទូកដែលបានមកចូលរួមក្នុងកម្មវិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី២៩ ខែតុលានេះ ។ ជាក់ស្តែងនេះជាសកម្មភាពកងកម្លាំងត្រៀមសង្គ្រោះ និងល្បាតលើកផ្ទៃទឹកនៅថ្ងៃនេះ ដោយមានកម្លាំងសរុបលើផ្លូវទឹកមាន ៤៥នាក់ ក្នុងនោះការិយាល័យចរាចរណ៍ផ្លូវទឹករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រើអ៊ូប័រ ១គ្រឿង ទូកម៉ាស៊ីន ២គ្រឿង, នាយកដ្ឋានសណ្ដាប់ធ្នាប់ និងចរាចរណ៍អគ្គស្នងកាប្រើអ៊ូប័រ ២គ្រឿង និងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រើអ៊ូប័រចំនួន ៥គ្រឿង ។