ក្រុមការងារសុខាភិបាលខេត្តបានចូលរួមយ៉ាងសកម្មក្នុងការងាររៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃនេះ ដោយបានរៀបចំប៉ុស្តិ៍សុខភាពចំនួន ៤ទីតាំងព្រមជាមួយក្រុមគ្រូពេទ្យទាំងនៅប្រចាំការនៅទីតាំងនីមួយៗ និងក្រុមគ្រូពេទ្យចល័ត ដើម្បីដោះស្រាយបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិធីប្រណាំងទូក។ សូមបញ្ជាក់ថាបុស្តិ៍សុខភាពទាំង ៤ទីតាំងដែលក្រុមការងារសុខាភិបាលខេត្តកណ្តាលបានរៀបចំសំរាប់ពិធីប្រណាំងទូកនៅថ្ងៃនេះមានដូចជាទី១ នៅមុខភោជនីយដ្ឋាននាវា , ទីតាំងទី២ នៅមុខជិតវេទិកាមាត់ទន្លេ , ទីតាំងទី៣ នៅខាងត្បួងសាលាវិក្រឹត្យការ និងគរុកោសល្យខេត្ត និងទីតាំងទី៤ គឺនៅក្បែរអ្នកតាចិនថៃជឺ ។