ក្រៅពីការអាចបានទស្សនាការប្រណាំងទូក ការប្រគុំតន្រ្តីនិងកម្មវិធីកម្សាន្តសប្បាយដទៃទៀតនៃពិធីប្រណាំងទូកក្នុងក្រុងតាខ្មៅនៅថ្ងៃទី ២៩ ខែតុលានេះ រដ្ឋបាលខេត្តកណ្តាលក៏បានរៀបចំអោយមានការដាក់តាំងស្តង់លក់នូវទំនិញជាច្រើនប្រភេទ ដើម្បីអាចអោយបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមអាចបានដើរលេងកម្សាន្តសប្បាយផង និងអាចទិញនូវទំនិញគ្រប់ប្រភេទតាមតំរូវការពួកគាត់ផង ។