រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិដ្ឋភាព យប់ថ្ងៃបញ្ចប់ការប្រណាំងទូក ខេត្តកណ្តាល.

...............ខេត្តកណ្តាល៖ កាំជ្រួច ចំនួន៥០០ដើម បានបាញ់ ព្រមៗគ្នា បានធ្វើអោយ បរិយាកាស ការប្រណាំង ខេត្តកណ្តាល ឆ្នាំនេះ ខុសប្លែកពីឆ្នាំមុន។ នៅយប់ ថ្ងៃបញ្ចប់ កម្មវិធី ប្រណាំងទូក សង្កេតឃើញ ប្រជាជន ក្មេងចាស់ប្រុសស្រី ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួម កំសាន្តសប្បាយ យ៉ាងច្រើនកុះករ ទស្សនា ការប្រណាំងទូក ការបាញ់កាំជ្រួច និងទស្សនា ការប្រគុំតន្ត្រីសម័យ ការទស្សនាស្តង់លក់ផលិតផល បានរំលេច ក្នុងទិដ្ឋភាពមួយ គួរឲ្យគយគន់ រំភើបរីករាយ ក្នុងពិធី ដ៍ឱឡារិក អធិកអធមនេះ ។ ក្នុងទិដ្ឋភាព យប់នេះដែរ សង្កេតឃើញវត្តមាន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងារ ចុះមូលដ្ឋាន ខេត្តកណ្តាល ឯកឧត្ដម នូសាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល ឯកឧត្ដម គង់សោភណ្ឌ័ អភិបាល ខេត្តកណ្តាល ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី អ្នកមុខអ្នកការ ជាច្រើនរូបទៀត ។ ទោះបីការប្រណាំង ទូក បានបញ្ចប់ក៍ពិតមែន ប៉ុន្តែវាបាន បន្សល់ទុកនូវ ស្លាកស្នាម អនុស្សាវរីយ៍ ជាច្រើន មិនអាចបំភ្លេចបាន ឡើយ។ ការប្រារព្ធពិធី ប្រណាំងទូកខេត្តកណ្តាល នេះ ឡើង ក្នុងគោលបំណង ដើម្បី អបអរសាទ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែ និងដើម្បី ជ្រើសរើសចំរាញ់ ទូកណា ដែលមាន សមត្ថភាព ខ្លាំង ដើម្បីយកទៅចូលរួម ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង