រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ជូនដល់បណ្ដារប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាលមានប្រសាសន៍ថា៖ ដោយឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យា នៅលើសកលលោក មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ជា ពិសេសនៅតាមបណ្តារប្រទេសជឿនលឿន ដូច្នេះតម្រូវអោយយើងទាំងអស់គ្ន ត្រូវតែមានការរៀនសូត្រជាប្រចាំ ដើម្បីបានយល់ដឹងអំពីអ្វីៗដែលកើតឡើងថ្មីៗ ជាបន្តបន្ទាប់ ទើបយើងអាចជាសផុតពីការរងគ្រោះនូវបញ្ហាផ្សេងៗបាន។ក្នុងឱកាសដ៏វិសេសវិសាលនេះលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានសម្ដែងនូវការគោរពដឹងគុណដោយស្មោះចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលតែងតែយកចិត្តទុកដាក់ជាពិសេស ក្នុងការបណ្ដុះបណ្តាលធនធានមនុស្ស និង បានផ្តួចផ្តើមឱ្យមន្ទីរបង្កើតកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង គឺសម្រាប់អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងដើម្បីយកទៅបំពេញការងារឱ្យបានល្អ ស្របតាម និន្នាការ នៃការរីកចម្រើននៃសម័យកាលបច្ចុប្បន្ន។លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានស្នើរដល់បណ្ដារប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ក្នុងខេត្តកណ្តាលទាំងអស់ ដែលជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល ពេលត្រលប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលទទួល បានពីវគ្គបណ្តុះបណ្តាលថ្ងៃនេះ យកទៅប្រើប្រាស់ជាប្រយោជន៍ដល់អង្គភាព ព្រមទាំងចែករំលែកដល់បុគ្គលិក ដែលនៅជុំវិញខ្លួនឱ្យបានយល់ដឹងផង ព្រោះ ថាធនធានចំណេះវិជ្ជា វាខុសពីធនធានទ្រព្យសម្បត្តិដ៏ទៃទៀត ដែលកាន់តែប្រើ កាន់តែអស់។ រីឯចំណេះវិជ្ជាកាន់តែប្រើ កាន់តែរីកចម្រើន។អង្គសិក្ខាសាលាបានធ្វើការផ្សព្វផ្សាយ និងបទបង្ហាញស្តីពី "បទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុងការសង្ស័យ និងទប់ស្កាត់ការចរាចរ គ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍”ជូនដល់ក្រុមហ៊ុនចូលរួម៖១.កាប់ពីតូល២.J&T៣.ZTO៤.វីរ:ប៊ុនថាំ៥.ប្រៃសណីយ៍កម្ពុជាផងដែរ។

អត្ថបទទាក់ទង