ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមប្រារព្វ «ពិធីបុណ្យកឋិនទានសាមគ្គីរបស់រដ្ឋបាលខេត្តកណ្ដាល មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១៣» ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ទៅកាន់វត្តសម្ដេចព្រះមេគណខេត្តទាំងពីរគណ: និងវត្តព្រះអនុគណគណ:មហានិកាយ ទាំង១៣ ក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល នៅបរិវេណសាលាខេត្តកណ្តាល ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមអនុមោទនា ពិធីបុណ្យកឋិនទានសាមគ្គី!