រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនកុមារកំព្រា នៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ក្នុងស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិ បាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសមាជិក-សមាជិកា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះមកសំណេះសំណាល សាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់លោកគ្រូ-អ្នកគ្រូ ចំនួន១៦នាក់ និងកុមារកំព្រាចំនួន ១១៤នាក់ នៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ។ ថ្លែងក្នុងពិពីនេះ ឯកឧត្តម គង់​ សោភ័ណ្ឌ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តី​អាណិត​ស្រឡាញ់​​ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ​​ចំពោះកុមារ​កំព្រា បុគ្គលិក និង​​លោកគ្រូ-អ្នកគ្រូនៅក្នុង​សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារទាំង​មូល​ផងដែរ។ឯកឧត្តម បានបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា កុមារដែលត្រូវឪពុកម្ដាយបោះបងចោល ឬក្មេងដែលក្រីក្រជាដើម ឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងមួយឆ្នាំ ២ដង ហើយនេះគឺជាលើកទី២ ហើយ ដែលឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងឆ្នាំ ២០២៣។ឯកឧត្តម បានកោត​សរសើរ​​ដល់​ថ្នាក់ដឹកនាំ​​ បុគ្គ​លិក​ គ្រូបង្រៀន​​នៅក្នុង​សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារទាំងអស់​ ដែលបានខិតខំបីបាច់ថែរក្សាកុមារកំព្រា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យ​ការ​រស់​ របស់ កុមារទាំងអស់នោះ កាន់តែ​ប្រសើរ​​ឡើង​ ទទួលបានការសិក្សា និងចំណេះដឹង ជាពិសេសធ្វើឱ្យកុមារ​​ទាំងនោះ​មានសង្ឃឹម​​ក្នុង​ការ​​រស់​ននៅក្នុងសង្គម។ សូមបញ្ចាក់ថា អំណោយដែល សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភ ដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖ អង្ករ ១០០០ គីឡូក្រាម, មី២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈឺ ៥កេស,ទឹកដោះគោខាប់១កេស និងថវិកា ចំនួន ៤.០០០.០០០ រៀល។

អត្ថបទទាក់ទង