រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំរបាយការណ៍សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានបេីក​កិច្ចប្រជុំស្តីពីការត្រៀមរៀបចំរបាយការណ៍សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានបែងចែក​ភារកិច្ចជូនដល់សមាជិក សមាជិកាសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីអាចប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ទៅតាមបំណែងចែកការងារ។ ឯកឧត្តមបន្តថា៖ការៀបចំរបាយការណ៍របស់រដ្ឋបាលខេត្ត​ ត្រូវកត់ត្រានូវវឌ្ឍនភាព និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានតាមពេលវេលាកំណត់ ជាក់លាក់ សំដៅពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្ត និងត្រូវលេីកបញ្ហាប្រឈមនានា ផ្សព្វផ្សាយដល់សាធារណៈជននូវវឌ្ឍនភាព និងសមិទ្ធិផលដែលរដ្ឋបាលខេត្តសម្រេចបាន។ ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានច្រើនដើម្បីធ្វើឱ្យប្រសើរឡើងនូវរបៀបវារៈនៃការរៀបចំកម្មវិធី សំដៅអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំសន្និបាតនាពេលខាងមុខនេះ អាចសម្រេចបានដោយជោគជ័យ៕

អត្ថបទទាក់ទង