ខេត្តកណ្តាល៖រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើការងារគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ រយៈពេល៩ខែ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីតំណាងទីចាត់ការផែនការវិនិយោគខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលក្រុង ស្រុក ផងដែរ៕