រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

«អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៣ )»

រាជធានីភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង «ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៃព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ “ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពតស៊ូយ៉ាងស្វិតស្វាញ ក្នុងការទាមទារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ប្រជាជាតិកម្ពុជា”។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាកូន ចៅ ចៅទួត ចៅលួត និងក្នុងនាមជាប្រជានុរាស្ត្រខ្មែរ សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះវររាជបិតាឯករាជ្យ សម្រាប់ព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិកម្ពុជាដ៏រុងរឿង

អត្ថបទទាក់ទង