រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទាន វត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទាន វត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ «បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ។ ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​ទទួល​បាន​អានិសង្ស​ដ៏​ច្រើន​លើសលប់ ក្រៃ​លែង​លើស​បុណ្យ​នានា​ទាំងអស់​លើកលែងតែ​បុណ្យ​ធម្មទាន ហើយ​រមែង​បាន​សុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​បន្ត​ដល់​បរលោក»៕

អត្ថបទទាក់ទង